ប្លង់មេ

Grand Phnom Penh International City MASTER PLAN

ជាទីក្រុងអន្តរជាតិដ៏ធំបំផុតមួយ នឹងចាប់បដិសន្ធិឡើងក្នុងទីក្រុងភ្នំពេញនាពេលឆាប់ៗខាងមុខនេះហើយ។ កិច្ខអភិវឌ្ឍន៍ ដ៏ធំលើផ្ទៃដី ២៦០ហិកតា នេះកំពុងត្រូវបាន អនុវត្តន៍នៅចំងាយត្រឹមតែ៧គីឡូម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញប៉ុណ្ណោះហើយ នឹងក្លាយទៅជានិមិត្តរូបថ្មីរបស់ទីក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ។ អ៊ិនធើណេសិនណល ស៊ីធី ជាទីក្រុង លំដាប់អន្តរជាតិ នឹងក្លាយជាលំនៅដ្ឋានសំរាប់ប្រជាជនជាង ៤០០០គ្រួសារ ដែលក្នុងនោះមានគេហដ្ឋានភូមិគ្រិះ អាគារខនដូទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ទីលានលេងកីឡា និង តំបន់លំហែកំសាន្ត សាលារៀន មន្ទីរពេទ្យ ទីលានវាយកូនហ្គោលខ្នាតអន្តរជាតិចំនួន១៨រន្ធ និង មានអ្វីៗជាច្រើនទៀត។ ប្រជាជនដែលរស់នៅ ក្នុងទីក្រុងនេះ នឹងទទួលបាននូវការជួយជ្រោមជ្រែងសព្វបែបយ៉ាងដោយសារការមើលឃើញពីភាពរួម គ្នារបស់សហគមន៍ ដែលស្ថិតនៅ ក្នុងទីក្រុងប្រកមដោយ ផាសុកភាព សុវត្តិភាព និង មានលក្ខណៈអន្តរជាតិគួបផ្សំជាមួយ និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ និង បរិស្ថានបៃតងខៀវខ្ចី។ គម្រោងអភិវឌ្ឍន៍នេះ គឺជាការអភិវឌ្ឍន៍រវាងក្រុមហ៊ុន Ciputra Group Indonesia និង ក្រុមហ៊ុន YLP Group Cambodia ។ ជាងនេះទៅទៀតគំរោងនេះបានទទួលការអនុម័ត ជាផ្លូវការលើប្លង់មេ ពីអាជ្ញាធររាជធានីភ្នំពេញដើម្បីអភិវឌ្ឍន៍លើគំរោងទីក្រុងរណបនេះ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០០៦។

នៅក្នុងគំរោងអភិវឌ្ឍន៍ទីក្រុងរណប ហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី នេះមានទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ មានឈ្នោះថាក្លឹបវាយកូនហ្គោល ហ្គ្រេនភ្នំពេញ (Grand Phnom Penh Golf Club) គឺជាគំរោងដែលរចនាប្លង់ដោយក្រុមហ៊ុន នីកខ្លោស ឌីសាញ ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ជំនាញកូនហ្គ្រោលលើពីភពលោក។ ទីលានវាយកូនហ្គោលនេះបានទទួលស្គាល់ និងអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍនៃកម្ពុជា (CDC) កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០០៧ ជាពិសេសដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភាបាលកម្ពុជាផងដែរ។